LIM Keo
- សេចក្ដីលម្អិត
- ជំពូក: All Category
- បានបង្កើតនា 29 កញ្ញា 2015
- Hits: 2880
- ជីវប្រវត្តិ
ខ្ញុំមិនគិតខ្លួនឯងថាជាជាងគំនូរទេ ខ្ញុំគ្រាន់តែគិតថាខ្លួនខ្ញុំជាអ្នកច្នៃម៉ូតម្នាក់ដែលកំពុងដកពិសោធន៍ថ្មីមួយ សាកល្បងបញ្ចេញគំនិតតាមបែបថ្មី និងបច្ចេកទេសថ្មីៗ។
ខ្ញុំប្រើផ្ទាំងគំនូរដើម្បីផ្ដិតចេញនូវក្ដីស្រម៉ៃរបស់ខ្ញុំ សម្ដែងឲ្យឃើញតាមធម្មជាតិ តាមចំណង់ដោយសេរី មិនបាច់ត្រៀមទុកមុន មានពណ៌និងសង្វាក់លាយឡំគ្នា រំលេចចេញនូវក្ដីស្រម៉ៃរបស់ខ្ញុំ។ ខ្ញុំមិនមែនចង់បង្ហាញសោភណភាពនោះទេ ខ្ញុំគ្រាន់តែចង់បង្ហាញគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំតាមបែបធម្មជាតិ បង្ហាញនូវអ្វីដែលនៅជុំវិញខ្លួនខ្ញុំប៉ុណ្ណោះ ជាពិសេសគឺទេសភាព។
កើតនៅឆ្នាំ១៩៧៣នៅប្រទេសកម្ពុជា លីម កែវ បានសិក្សាជំនាញកាត់ដេរជាន់ខ្ពស់នៅសាលាបង្រៀនកាត់ដេរមួយនៅក្រុងប៉ារីស៍ដែលមានឈ្មោះថា សភាសហជីពកាត់ដេរជាន់ខ្ពស់ប៉ារីស៍ ដែលជាសាលាមានវ័យចំណាស់ជាងគេមួយក្នុងចំណោមសាលាបារាំងចាស់ៗផ្នែកច្នៃម៉ូត។ លីម កែវ បានសិក្សាចប់ទទួលសញ្ញាប័ត្រចេញពីសាលានេះនៅឆ្នាំ២០០០។ នៅឆ្នាំ២០០៤ លោកបានទទួលពានរង្វាន់លេខ១ពីការប្រកួតអន្តរជាតិខាងច្នៃម៉ូតពីរឆ្នាំម្ដងនៅក្រុងសាំងតេជែន (ប្រទេសបារាំង)។ តាមរយៈសម្លៀកបំពាក់ដែលលោកច្នៃឡើង លោកតែងលើកតម្លៃធនធានធម្មជាតិដែលមាននៅក្នុងប្រទេសកំណើតរបស់លោក ដោយលាយបញ្ចូលគ្នានូវសិល្បៈនៃការកាត់សម្លៀកបំពាក់និងការកាត់ដេរជាន់ខ្ពស់ ជាមួយសិល្បៈនៃការច្នៃម៉ូតបែបខ្មែរសុទ្ធសាធ ទាំងការលាយបញ្ចូលគ្នាយ៉ាងល្អវិសេសនូវពណ៌និងទម្រង់។ នេះជាលើកទីមួយហើយដែលលោកពិព័រណ៍រូបគំនូរ។
- ព្រឹត្តការណ៍
5 avril 2012 - Présentation de design et robes @2012 pour les 20 ans de l’Institut français du Cambodge
7 mars 2013 – première exposition de peintures < LIMKEO IMAGINATION > à l’Institut français du Cambodge
12 avril 2013 – Exposition de robes (season of Cambodia 2013) tea time au Sofitel de New York.
- précision
Je suis créateur de mode et je fais des peintures à l'huile sur toile
https://artistes-ifc.com/index.php/km/18166-lim-keo#sigProGalleria41292d18c2